គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារភ្លេីងឆេះផ្ទះ ១ខ្នង ស្មើនឹង ១គ្រួសារ នៅសង្កាត់កំពង់លាវ.!


អនុសាខា កក្រក ក្រុងព្រៃវែង៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត ប្រធានគណៈកម្មាធិការអនុសាខាក្រុងព្រៃវែង បានដឹកនាំលោកអនុប្រធាន សហការី និងក្រុមកាកបាទក្រហមសង្កាត់កំពង់លាវ អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារភ្លេីងឆេះផ្ទះ ១ខ្នង ស្មើនឹង១គ្រួសារ នៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

 

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាក្រុង បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ និងចូលរួមសោកស្តាយ ពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ជាពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលជានិច្ចកាល លោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។

 

ជាមួយគ្នានេះ លោកប្រធាន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នរាល់ពេលចេញពីផ្ទះសូមពិនិត្យមើលការអុជធូប ទាន ឱ្យបានត្រឹមត្រូវ និងសូមថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអប់រំផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍អំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ស្របតាមពាក្យស្លោកថា “ថ្ងៃនេះ ខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ”។

 

សម្ភារៈផ្តល់ជូនរួមមាន៖ អង្ករ ,មី ,ទឹកសុទ្ធ , ទឹកក្រូច ,ទឹកត្រី , ទឹកស៊ីអុីវ , សម្ភារៈផ្ទះបាយ(ចាន ឆ្នាំង ធុងទឹក ចានដែក ចានស្រាក់….),សម្ភារៈដំណេក(មុង ភួយ ខ្នើយ) ចង្ក្រានសន្សំសំចៃ ធុងទឹកចម្រោះ និងថវិកាមួយចំនួនផងដែរ។