កម្ពុជា និងអាមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាជំរុញ កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ទ្វេភាគីឲ្យកាន់តែទូលាយបន្ថែមទៀត


(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបបានពិភាក្សា ស្តីពីការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍ទ្វេភាគីឲ្យកាន់តែទូលំទូលាយ និងផ្តោតសំខាន់ទៅលើការបង្កើតឱកាសថ្មីៗ សម្រាប់ការផ្លាស់ប្តូរវិស័យទេសចរណ៍ និងការបង្កើតឱកាសវិនិយោគ ដើម្បីទាក់ទាញវិនិយោគិនឲ្យអញ្ជើញមកបណ្តាក់ទុននៅ កម្ពុជា៕