ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង, អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ, វិទ្យាស្ថានជាតិអធិការកិច្ច និងនាយកដ្ឋានសវនកម្មផ្ទៃក្នុងឱ្យបានគ្រប់ជ្រុងជ្រោយ រាជធានីភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង, អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ, វិទ្យាស្ថានជាតិអធិការកិច្ច និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៃក្រសួងអធិការកិច្ច នៅទីស្ដីការក្រសួងអធិការកិច្ចសាលប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន D-៦០១ ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំទាំងអស់ត្រូវបន្តខិតខំអនុវត្តផែនការសកម្មភាព ដែលមានគោលដៅយុទ្ធសាស្រ្ត វិធានការគន្លឹះ និងសកម្មភាពសំខាន់ៗនៃយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងឱ្យសម្រេចបានសមិទ្ធផលបន្ថែមទៀត៕