គណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង វីរយុទ្ធជន ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយកងកម្លាំងឈ្លានពានសៀមដែនអធិបតេយ្យភាពកម្ពុជា


រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ វីរយុទ្ធជនដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ កាលពីថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៦៧ឆ្នាំ។

គណៈប្រតិភូក្រសួងទេសចរណ៍ និងប្រជាពលរដ្ឋគ្រប់រូបនិងចងចាំទុកនូវគុណូបការៈដ៏ធំធេងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដែលជាវីរយុទ្ធជនដ៏អង់អាចក្លាហាន ជាគំរូវីរភាពដ៏ឧត្តុងឧត្តម និងលះបង់សម្រាប់ ជាតិ សាសនា ព្រះមហាក្សត្រ។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដោយក្តីក្តុកក្តួលនិងអាឡោះអាល័យបំផុត ចំពោះការបាត់បង់វីរយុទ្ធជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។