មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ សហការណ៍ជាមួយរដ្ឋបាលស្រុកចុងកាល់ រដ្ឋបាលស្រុកបន្ទាយអំពិល និងមន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ដ្រ និងនវានុវត្ដន៍ រៀបចំទីតាំងគោលដៅជំរុំគ្រួសារជនភៀសសឹក ចំនួន ៣កន្លែង


(ឧត្តរមានជ័យ)៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានសហការណ៍ជាមួយរដ្ឋបាលស្រុកចុងកាល់ រដ្ឋបាលស្រុកបន្ទាយអំពិល និងមន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ដ្រ និងនវានុវត្ដន៍ខេត្តឧត្តរមានជ័យ ចុះអនុវត្តការងារនៅទីតាំងគោលដៅជំរុំគ្រួសារជនភៀសសឹក ចំនួន ៣កន្លែង នៅស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ខាងក្រោម៖

ទី១៖ ទីតាំងជំរុំគ្រួសារជនភៀសសឹក ភូមិឈក ឃុំចុងកាល់ ស្រុកចុងកាល់ ដោយបានសាងសង់បង្គន់អនាម័យចំនួន៥០កន្លែង សម្រេចលទ្ធផល៥០% និងតបណ្តាញទឹកចូលបង្គន់អនាម័យចំនួន ៤កន្លែង

ទី២៖ ទីតាំងជំរុំគ្រួសារជនភៀសសឹក នៅវត្តបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ដោយបានទទួលជំនួយពីអង្គការទឹកស្អាត ១០០១ ទឹកសុទ្ធចំណុះ២០លីត្រ ចំនួន៥០០បីដុង

ទី៣៖ ទីតាំងជំរុំគ្រួសារជនភៀសសឹក នៅវត្តភ្នំកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ដោយបានសាងសង់បង្គន់អនាម័យចំនួន ៣០កន្លែង សម្រេចលទ្ធល៤០% និងបានទទួលជំនួយពីសប្បុរសជនសាទីយា បង្គន់ចល័តចំនួន ៤បង្គន់

ទី៤៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយបានទទួលជំនួយពីអង្គការសាម៉ារីតាន់ភឺស អង្ករចំនួន ៨តោន, តង់ចំនួន៧០០តង់, ធុងដាក់ទឹក ២០លីត្រ ចំនួន ៣,៨០០ធុង, មី ចំនួន ៣៨,០០០កញ្ចប់, ត្រីខកំប៉ុង ចំនួន ៣,៨០០យួរ ថ្នាំដុសធ្មេញ និងច្រាស់ដុសធ្មេញ ចំនួន ៣,៨០០ឈុត, សាប៊ូម្សៅ ១គីឡូក្រាម ចំនួន ៣,៨០០កញ្ចប់, សាប៊ូដុំដុសខ្លួន ចំនួន ៣,៨០០ដុំ, សំឡីអនាម័យ ចំនួន ៣,៨០០ដុំ និងថង់សម្រាប់ដាក់សម្រាម ចំនួន ៣,៨០០ថង់ ជូនរដ្ឋបាលស្រុកចុងកាល់៕⁩