ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)


នាព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ នៅសណ្ឋាគារសាន់&មូន ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីអង្គភាពអនុវត្តគម្រោង និងទីប្រឹក្សាជាតិ អន្តរជាតិ ចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញលើវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

សូមជម្រាបថា កិច្ចប្រជុំនេះសហការរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្រោមអធិបតីភាពឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ JYOTSANA VARMA នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលបាននិងកំពុងអនុវត្តគម្រោងជាច្រើនរូបផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះផ្តោតជាសំខាន់លើការរួមគ្នាពិនិត្យ និងរិះរកគន្លឹះក្នុងការអនុវត្តគម្រោងឱ្យទទួលបាននូវលទ្ធផលជោគជ័យ ជាពិសេសក្នុងការអភិវឌ្ឍប្រទេសជាតិ៕