កិច្ចប្រជុំសាមញ្ញលើកទី១៤ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង


នាព្រឹកថ្ងៃចន្ទ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។
របៀបវរៈនៃកិច្ចប្រជុំរួមមាន៖
១.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣។
២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រតិទិននៃកិច្ចប្រជុំ សាមញ្ញរយៈពេល១២ខែ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង។
៤.អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលជូនមន្ត្រីរាជការសាលាខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២៥។
៥.ស្តាប់របាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារបន្តខែសីហា ឆ្នាំ២០២៥ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។
៦.ស្តាប់របាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារបន្តខែសីហា ឆ្នាំ២០២៥ របស់ គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។
៧. ស្តាប់របាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារបន្តខែសីហា ឆ្នាំ២០២៥ របស់ការិយាល័យប្រជាពលរដ្ឋខេត្ត។
៨.សេចក្តីផ្សេងៗ។