ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បាននាំយកនូវថវិការបស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង ចំនួន ១,០០០,០០០រៀល ជូនដល់លោក ចំរើន ច័ន្ទដែន ដែលជាពលបាល ចល័តនៅច្រកមុំបី កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
យើងខ្ញុំទាំងអស់គ្នា សូមអរគុណជាអនេក និងសូមជូនពរដល់វីរកងទ័ពទាំងពីររូប ឆាប់បានជាសះស្បើយពីជំងឺ មានសុខភាពល្អបរិបូណ៌ និងអាចវិលត្រឡប់ទៅភូមិឋានរបស់ខ្លួន ជួបជុំក្រុមគ្រួសារវិញក្នុងពេលឆាប់ៗនេះ និងបានប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។






