នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី ឯកឧត្តម ខេង សិទ្ធិគុណ ប្រធានក្រុមការចុះជួយសង្កាត់ព្រែកតាសេក និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារចុះជួយភូមិទាំង៥ ក្នុងសង្កាត់ព្រែកតាសេក រួមមាន ភូមិព្រែកតាសេក ភូមិព្រែតាគង់ ភូមិដើមគរ ភូមិព្រែករាំង និងភូមិព្រែកតារ័ត្ន នៅទីស្នាក់ការគណបក្សសង្កាត់ព្រែកតាសេក ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានឧបត្ថម្ភថវិកាមួយចំនួនដល់គណបក្សសង្កាត់ និងភូមិទាំង៥ ព្រមទាំងកុំព្យូទ័រលើតុចំនួន១គ្រឿង ដល់ភូមិព្រែកតារ័ត្ន ។

















