(ភ្នំពេញ)៖ ឯកឧត្តម ប៊ុន ហុង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីសំណាក់តំណាងអន្តរក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការងារ លើសេចក្តីព្រាង សេចក្ដីប្រកាសរួមនៃកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានអន្តរក្រសួង តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ក្នុងកិច្ចប្រជុំនេះផងដែរ ធ្វើឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើខ្លឹមសារសេចក្តីព្រាងរួមរបស់ក្រសួងមហាផ្ទៃ ដើម្បីត្រៀមដាក់បញ្ចូលជាឯកសារក្នុងកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលគ្រោងធ្វើនៅខេត្តសៀមរាប ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕