ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តក្រចេះ ចុះទស្សនកិច្ចសាលាមត្តេយ្យសិក្សាធនធានក្រចេះក្រុង។
គួបញ្ជាក់ផងដែរថា សាលាមត្តេយ្យសិក្សាក្រចេះក្រុង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់នូវការអភិវឌ្ឍសមត្ថភាពកុមារគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាព និងប្រសិទ្ធភាព។ បន្ថែមពីនេះ សាលាក៏ទទួលបានកោតសរសើរ និងការទុកចិត្តពីមាតាបិតា ឬអាណាព្យាបាលសិស្ស តាមរយៈការអនុវត្តវិធីសាស្រ្តបង្រៀន បរិស្ថានសិក្សា អនាម័យ និងការអប់រំសីលធម៌និងឥរិយាបទកុមារតូចបានល្អផងដែរ៕





