នាព្រឹកព្រលឹមថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនព្រមទាំងញា្ញតិកា៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធធ្វើមរណកាល កន្លងទៅនោះ និងចូលរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងពិធីកាន់បិណ្ឌវេនទី៤ នៅវត្តសុវណ្ណគីរី (ជើងឆ្នុក) ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានវត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកំពង់ចាម (ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈអភិបាលខេត្តកំពង់ចាម) និង ក្រុមប្រឹក្សា គណៈអភិបាលស្រុកបាធាយ ៕
សម្តេចភក្តី សាយឈុំ អញ្ជើញ ប្រារព្ធពិធីបង្សុកូល និងចូលរួមពិធីកាន់បិណ្ឌវេនទី៤ នៅវត្តសុវណ្ណគីរីជើងឆ្នុក
