ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី ពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ស្តីពី ការពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក ដើម្បីគាំទ្រដល់ម្ចាស់សហគ្រាសផលិតផលក្នុងស្រុក ដែលមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលសហការរៀបចំដោយ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅមជ្ឈមណ្ឌលសាលសន្និបាទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។






