ឯកឧត្តម ឡាំ ជា បានអញ្ជើញនាំយកទេយ្យទាន និងគ្រឿងបរិក្ខារ ទៅប្រគេនព្រះសង្ឃ ទាំង១០វត្ត ក្នុងពិធីកាន់បិណ្ឌទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅក្នុងក្រុងព្រៃវែង


នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង នាំយកទេយ្យទាន និងគ្រឿងបរិក្ខារ ទៅប្រគេនព្រះសង្ឃ ទាំង១០វត្ត ក្នុងពិធីកាន់បិណ្ឌទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងនោះក៏មានការអញ្ជើញអមដំណើរដោយ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងលោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង ។
វត្តនីមួយៗទទួលបានទេយ្យទាន និងគ្រឿងបរិក្ខារមានដូចជា ៖ អង្ករ សាដក ផ្លែឈើ ទឹកសុទ្ធ ភេសជ្ជៈ មីជាតិ ស្ករស អំបិល ប៊ីចេង សៀង ឆៃប៉ូវ ទឹកត្រី ទឹកសុីអុីវ និងបច្ច័យមួយចំនួនផងដែរ។
មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំងបួន លោក លោកស្រីអភិបាលរងក្រុង លោក លោកស្រី នាយក នាយករងរដ្ឋបាលក្រុង លោក លោកស្រីប្រធានការិយាល័យទាំង១៣អង្គភាពចំណុះរដ្ឋបាលក្រុង ចៅសង្កាត់ទាំងបួន មេភូមិ អនុភូមិ អាចារ្យ លោកតា លោកយាយ តាមបណ្តាវត្តផងដែរ។