សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ចូលរួមបរិច្ចាគថវិកាគាំទ្រការសាងសង់ផ្ទះជូនអតីតយុទ្ធជន ចំនួន ៤ខ្នង


(ភ្នំពេញ)៖ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចូលរួមបរិច្ចាគថវិកាគាំទ្រការសាងសង់ផ្ទះជូនអតីតយុទ្ធជន ចំនួន ៤ខ្នង។

សូមជម្រាបថា ថ្លែងនាឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា នឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីឆ្នាំ២០៣០ រួចហើយនោះ សម្តេចនឹងបន្តពិនិត្យមើលបន្តទៀត សម្រាប់ការជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជននេះផងដែរ៕