ពិ​ធីបើកវគ្គបំពាក់បំប៉នអំពីគោលការណ៍ការងារចាត់តាំង និងជំនាញ IT គណៈចាត់តាំងគណបក្ស ខេត្តមណ្ឌលគីរី


នាព្រឹកថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម​ សោម​ សឿន សមាជិកគណ:អចិន្ត្រៃយ៍នៃ​គណៈ​កម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាលគណបក្ស​ បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ និងជា​គ្រូឧទ្ទេស​ ពិ​ធីបើកវគ្គបំពាក់បំប៉នអំពីគោលការណ៍ការងារចាត់តាំង និងជំនាញ IT គណៈចាត់តាំងគណបក្ស ដោយមានការចូលរួមជាមួយ សមាជិក​ សមាជិកា​គណៈកម្មាធិការគណបក្សខេត្ត ក្រុង​ ស្រុក​ សរុបប្រមាណ​ ១៤១នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគីរី ។