នាព្រឹកថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សោម សឿន សមាជិកគណ:អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាលគណបក្ស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងជាគ្រូឧទ្ទេស ពិធីបើកវគ្គបំពាក់បំប៉នអំពីគោលការណ៍ការងារចាត់តាំង និងជំនាញ IT គណៈចាត់តាំងគណបក្ស ដោយមានការចូលរួមជាមួយ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក សរុបប្រមាណ ១៤១នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគីរី ។