ថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ឡា ឡៃ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយជូនជនភៀសសឹកចំនួន៥០០គ្រួសារ និងនាយទាហាន នាយទាហានរង និងពលទាហាននៅសមរភូមិមុខទិសទី៣ ប្រាសាទតាក្របី។
ដោយមានការចូលរួមពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ យ៉ាវ សុផា មេបញ្ជការរងកងពលធំលេខ២ និងជាមេបញ្ជការរងទិសទី៣ ឯកឧត្ដម សង់ រីហា អភិបាលរងខេត្ដតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ដឧត្ដរមានជ័យ លោក ឆឹម តឿ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ដឧត្ដរមានជ័យ។
ពិធីនេះប្រព្រឹត្ដធ្វើឡើងនៅវត្ដរតនឧត្ដមមុនីគិរីសែនជ័យ (ហៅវត្ដភ្នំកំបោរ) ស្ថិតនៅភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរមានជ័យ។





