លោក ម៉ននី បណ្ឌិត បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តខែវិច្ឆិកា ឆ្នាំ២០២៥ របស់ស.ស.យ.ក ក្រុងព្រៃវែង


នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ លោក ម៉ននី បណ្ឌិត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តខែវិច្ឆិកា ឆ្នាំ២០២៥ របស់ស.ស.យ.ក ក្រុងព្រៃវែង នៅសាលប្រជុំសាលាក្រុងព្រៃវែង។

 

មានការចូលរួមពី លោកអនុប្រធានសសយកក្រុង លោក លោកស្រីសមាជិកសសយកក្រុង លោក លោកស្រីប្រធានសសយកសង្កាត់ទាំងបួន សសយកវិទ្យាល័យព្រះអង្គឌួង វិទ្យាល័យហ៊ុនសែនកំពង់លាវ លោក លោកស្រី ប្រធាន អនុប្រធាន សសយក សាលាបឋមសិក្សា និងមត្តេយ្យទាំង១៣ ក្នុងក្រុងព្រៃវែង ។