ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ នេះ៖ លោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង និង លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ សាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងព្រៃវែង នៅសាលប្រជុំធំសាលាក្រុងព្រៃវែង។
មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក អភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី ប្រធានការិយាល័យទាំង១៣ អង្គភាពចំណុះរដ្ឋបាលក្រុង ចៅសង្កាត់ទាំងបួន និងតំណាងក្រុមហ៊ុនសិនទ្រីផងដែរ។































