កម្ពុជា​បង្ហាញ​ពី​ការ​ខូច​ខាត​និង​ផលប៉ះពាល់​​កើត​ចេញ​ពី​​កា​រវាយ​ប្រហារ​របស់​ថៃ រួម​ទាំង​ការ​ស្លាប់​កុមារ​ម្នាក់​ពី​គ្រាប់​បែកចង្កោម


ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ បាន​រៀបរាប់​ពី​ការ​លំបាក​របស់​ពលរដ្ឋ​កម្ពុជា ដែល​បាន​ក្លាយ​ជា​ជន​ភៀស​សឹក​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​ថៃ និង​ការ​ខូច​ខាត​លើ​ហេដ្ឋារចនា​សម្ព័ន្ធសាធារណៈ​​និង​ផល​ប៉ះពាល់​រយៈ​ពេល​យូរ។

ការ​បង្ហាញ​នេះ​ ធ្វើឡើង​ជាមួយ​រដ្ឋភាគី​/រដ្ឋមិនមែន​ភាគី​នៃ​អនុសញ្ញា​អូតាវ៉ា​ ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការ​អន្តរជាតិ​សំខាន់ៗ​ ក្នុង​អំឡុង​កិច្ចប្រជុំ​រដ្ឋភាគី​លើក​ទី២២​ នៃ​អនុសញ្ញា​អូតាវ៉ា​ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ក្នុង​ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ដែលមាន​​ប្រទេស​ជប៉ុន​ជា​ប្រធាន​។