ពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ រួមមាន÷ គ្រឿងឧបភោគ និងបរិភោគ ជូនដល់ប្រជាពលរដ្ឋខ្មែរភៀសសឹកដោយសង្គ្រាម ចំនួន ១ ០០០គ្រួសារ ស្ថិតនៅខេត្តពោធិសាត់


ខេត្តពោធិសាត់ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ សមាជិកគណៈកម្មាធិការកណ្តាល ជាសមាជិកគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ក្នុងពិធីប្រគល់អំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នឹងលោកជំទាវបណ្ឌិត ដើម្បីចែកជូនប្រជាពលរដ្ឋខ្មែរភៀសសឹកដោយសង្គ្រាម ចំនួន ១ ០០០គ្រួសារ នៅក្នុងភូមិសាស្រ្តខេត្តពោធិសាត់។