ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ សហគមន៍អន្តរជាតិកាន់តែមើលឃើញភាពស្របច្បាប់របស់កម្ពុជា គឺជាសង្រ្គាមការពារអធិបតេយ្យ មិនមែនឈ្លានពាន


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា សហគមន៍អន្តរជាតិកាន់តែមើលឃើញភាពស្របច្បាប់របស់កម្ពុជា គឺជាវិធីសាស្រ្តក្នុងការការពារអធិបតេយ្យ មិនមែនជាការឈ្លានពាន។ កម្ពុជា បានប្រមូលបានភស្តុតាងយ៉ាងរឹងមាំ ដើម្បីធ្វើការប្តឹងទៅតុលាការអន្តរជាតិ និងទទួលបានសេចក្តីសម្រេចរបស់តុលាការ ខណៈដែលទាហានកម្ពុជាបង្ហាញភាពធន់ និងស៊ូ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបន្តថា សង្រ្គាមក្នុងការការពារភូមិករ ដីស្រែ ចម្ការ ផ្ទះសម្បែង ទឹកដី និងមុខមាត់ប្រទេស ជាចំណុចខ្លាំងនៃការពាររបស់កម្ពុជា។

ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលនយោបាយដឹកនាំល្អ ក្នុងការការពារទឹកដីដោយមានការចូលរួមពីគ្រប់ស្ថាប័ន ព្រះសង្ឃ គ្រប់សាសនា បញ្ញវន្ត សិស្សនិស្សិត និងប្រជាជនទាំងក្នុង និងក្រៅប្រទេស ដែលរួមគ្នា ដើម្បីការពារទឹកដីឱ្យបានគង់វង្ស។ ចំណុចសាមគ្គីនេះ មិនមែនជាពិបាកសម្រាប់ជនជាតិថៃទេ ប៉ុន្តែអ្នកនយោបាយ ថៃ និងបញ្ញវន្តថៃមួយចំនួន មិនគាំទ្រសង្គ្រាម និងអរិភាពជាមួយកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ចំណុចនេះមានសារៈសំខាន់បន្ថែមទៀត ពីព្រោះការរីកចម្រើននៃយុវជនខ្មែរ (ជាពិសេសជំនាន់ Gen Z) បង្កើនសមត្ថភាពក្នុងការចូលរួមសង្រ្គាម បើបន្តរយៈពេល៥ឆ្នាំទៀត ចំនួនយុវជនដែលពេញវ័យក្នុងការចូលរួមសង្រ្គាម នឹងលើសចំនួនយុវជនថៃ។

គួរបញ្ជាក់ថា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល ១១ថ្ងៃហើយ ដែលយោធាថៃបន្តការឈ្លានពានយ៉ាងគ្រប់គ្រាន់លើទឹកដីកម្ពុជា។ ពួកគេមិនត្រឹមតែវាយប្រហារកងទ័ពកម្ពុជា ដែលកំពុងការពារអធិបតេយ្យនិងបូរណភាពដែនដីទេ ថែមទាំងយកជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅផងដែរ។ ភាគីថៃបានផ្ដល់ព័ត៌មានមិនពិតទៅកាន់សហគមន៍អន្តរជាតិ និងចោទប្រកាន់កម្ពុជា ដើម្បីបង្កើតហេតុផលមិនសមស្របសម្រាប់សកម្មភាពរបស់ខ្លួន។

សកម្មភាពយោធារបស់ថៃ មិនមែនជាការប្រើប្រាស់សិទ្ធិការពារខ្លួន ដូចដែលមេដឹកនាំ និងយោធាថៃបានថ្លែងនោះទេ ប៉ុន្តែគឺជាការឈ្លានពានលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា។ អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិកាន់តែមានការត្រូវចាត់វិធានការបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពនេះ និងការប្រព្រឹត្តឧក្រិដ្ឋកម្មលើជាតិនិងប្រជាជនកម្ពុជា។

ការឈ្លានពានរបស់យោធាថៃបានបណ្តាលឱ្យជនស៊ីវិលកម្ពុជាស្លាប់ ១៧នាក់ និងរបួស ៧៧នាក់ ត្រឹមល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ខូចខាតទ្រព្យសម្បត្តិជាច្រើន និងបង្កជនភៀសខ្លួនសរុបជាង ៤៣៨,៩៥៣ នាក់៕