អាជ្ញាធរខេត្តកំពង់ឆ្នាំង និងក្រុមការងារអំពាវនាវប្រជាពលរដ្ឋ ត្រូវសាមគ្គីគ្នាជាកម្លាំង ដើម្បីចូលរួមជាមួយវីរៈកងទ័ព ក្នុងការការពារបូរណភាពទឹកដីមាតុភូមិជាទីស្រឡាញ់ នៃយើងឲ្យបានគង់វង្ស


(កំពង់ឆ្នាំង)៖ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំស្រុកកំពង់លែងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានចុះជួបចំណេះសំណាល និងសុខទុក្ខ ព្រមទាំងបាននាំយកអំណោយសប្បុរសជនជូនក្រុមគ្រួសារវីរៈកងទ័ព និងក្រុមគ្រួសារជនភៀសសឹកនៅក្នុងស្រុកកំពង់លែង ដែលមានក្រុមគ្រួសារវីរៈកងទ័ពចំនួន ៥៣គ្រួសារ និងពលរដ្ឋភៀសសឹកចំនួន ៥៨គ្រួសារផងដែរ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ បានពាំនាំនូវការផ្ដាំផ្ញើក្នុងសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដែលជាថ្នាក់ដឹកនាំរបស់យើង ប្រកបដោយមនោសញ្ចេតនានឹករលឹក និងបានចូលរួមសោកស្ដាយចំពោះពល រដ្ឋរបស់យើងដែលរងនូវការវិនាសកម្មដោយសារតែការឃ្លានពានពីសំណាក់កងទ័ពសៀម មកលើបូរណភាពទឹកដីរបស់យើងដែលធ្វើឲ្យប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារត្រូវបាត់បង់ទីជម្រកចាកចោលពីភូមិឋាននិងរងនៅមហាវិនា សកម្មយ៉ាងខ្លោចផ្សារជាទីបំផុត។

ទន្ទឹមនឹងនេះក្នុងនាមអាជ្ញាធរខេត្ត-អាជ្ញាធរ-និងស្រុក រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងខេត្តកំពង់ឆ្នាំង ក៏សូមចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជា មួយក្រុមគ្រួសារវីរៈយុទ្ធជនដែលបានពលីនៅក្នុងសមរភូ មិក្នុងបុព្វហេតុការពារមរណភាពទឹកដី និងចូលរួមសោក ស្ដាយយ៉ាងក្រៃលែងចំពោះពលរដ្ឋភៀសសឹកដែលបានបាត់បង់ផ្ទះសំបែងផលដំណាំនិងសម្ភារៈផ្សេងៗដោយសា រតែការទម្លាក់គ្រាប់បែកពីលើយន្តហោះ និងគ្រាប់ប្លោងរប ស់ពួកសៀមឃ្លានពាន ដែលពួកគេតែងតែបាញ់ប្រហារដោយមិនរើសមុខសូម្បីតែពលរដ្ឋស្លូតត្រង់ ទង្វើដ៏សាហាវព្រៃផ្សៃយង់ឃ្នងរបស់ចោរសៀម ដែលបានធ្វើមកលើពល រដ្ឋស្លូតត្រង់របស់យើងនាពេលនេះ ពលរដ្ឋគ្រប់រូបចងចាំដោយមិនអាចបំភ្លេចបានឡើយ និងបន្តរួបរួមសាមគ្គីជាកម្លាំងដើម្បីចូលរួមជាមួយវីរៈកងទ័ពរបស់យើងក្នុងការកំ ចាត់សត្រូវចោរសៀមឈ្លានពាន និងរួមគ្នាការពារបូរណ ភាពទឹកដីជាទីស្រឡាញ់របស់យើងឲ្យស្ថិតស្ថេរគង់វង្សជារៀងរហូត៕