សង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល របស់ កម្ពុជា។ ពលរដ្ឋកម្ពុជាជាងកន្លះលាននាក់ហើយ បានភៀសខ្លួន ចេញ ពីផ្ទះសម្បែងគេចចេញពីទម្ងន់គ្រាប់ផ្លោងរបស់កងទ័ពថៃ។
នៅចំពោះមុខនៃការលំបាកវេទនារបស់ជាតិកើតចេញពីការទន្ទ្រានឈ្លានពានរបស់កងទ័ពថៃនេះ ក្រៅពីការប្រឹងប្រែងដឹកនាំទប់ទល់ការពា រ បូរ ណ ភាពទឹកដីហើយនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានយកចិត្តទុកដាក់គិតគូរ ខ្ពស់ លើ ប្រជាពលរដ្ឋជាជនភៀសសឹក ដែលកំពុងប្រឈមនឹងការលំបាកជា ច្រើន។
ដើម្បីដោះស្រាយការលំបាករបស់ជនភៀសសឹក សម្តេចទាំង៣ និង លោក ជំទាវបណ្ឌិត ក្រៅពីចាត់ចែងអំណោយ ផ្ទាល់ ដៃហើយនោះ ក៏តែង ចាត់តំណាងចុះចែកអំណោយបន្តបន្ទាប់។ តាមរយៈ ការណែ នាំ របស់ សម្តេចទាំង៣ និងលោកជំទាវបណ្ឌិត, លោកអ្នក ឧក ញ៉ា ទ្រី ភាព ទី ប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងអ្នកឧកញ៉ា គៀន ស្រីនាង បានរៀបចំស្បៀងអាហារ និងសម្ភារប្រើប្រាស់ ចែកជូន កង ទ័ព និងជនភៀសសឹកជាបន្តបន្ទាប់។
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នក ឧក ញ៉ា គៀន ស្រីនាង បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ សម្ដេច តេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនយោធិន សម្រាក ព្យាបាល និងជនភៀសសឹកចំនួន ៤០០គ្រួសារ មកពីតាម បណ្តា ខេត្តនានា កំពុងស្នាក់នៅបណ្តោះអាសន្ននៅស្រុក ប្រាសាទ បល្ល័ង្ល ខេត្ត កំពង់ធំ។ អំណោយដែលបាននាំទៅចែកជូនជនភៀសសឹក នា ពេលនេះ ទាំងនោះរួមមាន៖ មីកញ្ចប់ ចំនួន ៤០០កេស, ទឹកត្រី ចំនួន ៤០០យួរ, ទឹកស៊ីអ៉ីវ ចំនួន ៤០០យួរ, ត្រីខ ចំនួន ៤០០យួរ, ឃីត (មុង ភួយ សារ៉ុង) ចំនួន ៤០០ឃីត, អង្ករ ចំនួន ៨តោន និងថវិកាចំនួន ២០.០០០.០០០រៀល ក្នុងមួយគ្រួសារទទួលបាន ៥០.០០០រៀល។
ក្រៅពីបងប្អូនជនភៀសសឹកទាំង ៤០០គ្រួសារ ក្មេងៗដែលត្រូវជាកូន ជា ចៅ និងក្មួយៗរបស់ពួកគាត់ប្រមាណ ២៦០នាក់ ក៏ទទួលបាន ថវិកាក្នុង ម្នាក់ៗ ៥០. ០០០ រៀលផងដែរ។
នៅចំពោះមុខជនភៀសសឹកនោះ លោកអ្នកឧកញ៉ា ទ្រី ភាព បាន សម្តែង ការសោកស្តាយ និងរំលែកការលំបាកជាមួយប្រជាពលរដ្ឋជាជនភៀស សឹកទាំងអស់ ដែលត្រូវបានឃ្លាតឆ្ងាយពីផ្ទះសម្បែង ឬត្រូវខូចខាត ផ្ទះ សម្បែង ព្រោះការបាញ់ផ្លោងរបស់កងទ័ពថៃ។
លោកអ្នកឧកញ៉ា ក៏បានបង្ហាញ ពី ការប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបញ្ចប់សង្គ្រាម កើត ពីការឈ្លានពានរបស់កងទ័ព ថៃ ដើម្បីនាំមកវិញនូវសុខសន្តិភាព និងឱ្យប្រជាពលរដ្ឋបានត្រឡប់ ទៅ កាន់លំនៅឋានវិញ។
លោកអ្នកឧកញ៉ា បានគូសរំលេចថា សង្គ្រាមនេះ គឺកើតឡើងដោយ ព្រោះ មហិច្ឆតាអាក្រក់របស់កងទ័ពថៃ ចង់បានទឹកដីកម្ពុជា ហើយបើក កា រ ឈ្លានពានលើដែនដីរបស់កម្ពុជា។
ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានលើកបង្ហាញពីការប្រឹង ប្រែងរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក្នុងការចាត់ចែងស្បៀងអាហារ និងសម្ភារប្រើ ប្រាស់នានាជូនដល់ជនភៀសសឹក ដោយមិនទុកឱ្យជនភៀសសឹក ជួប ការ អត់អាហារហូបចុកនោះឡើយ។
ជនភៀសសឹកដែលឃ្លាតឆ្ងាយផ្ទះសម្បែងព្រោះសង្គ្រាមឈ្លានពានរបស់កង ទ័ពថៃ ប្រឈមនឹងការលំបាកជាច្រើន។ ដូច្នេះការទទួលបាន អំ ណោយ នាពេលនេះ គឺបានរួមចំណែកដោះស្រាយការលំបាកជាច្រើន សម្រាប់ ពួកគាត់។
សូមបញ្ជាក់ផងដែរថា ដោយក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋភៀស សឹក នោះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានរៀបចំអាហារដ៏ឆ្ងាញ់ពិសា ជូន ដល់ពួកគាត់បានពិសាពេលថ្ងៃត្រង់ផងដែរ។ ជាមួយការទទួលបាន អំណោយ និងអាហារដ៏ឆ្ងាញ់ពិសារថែមទៀតនោះ បានធ្វើឱ្យជនភៀស សឹករំលេចឡើងនូវស្នាមញញឹមបង្ហាញអារម្មណ៍កក់ក្តៅ និងរីករាយរបស់ ពួក គាត់ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក៏ដូចជាលោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង៕























