ប្រមុខការទូតកម្ពុជា ជួបជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន ពិភាក្សាអំពីការវិវត្តនៃស្ថានការណ៍ជម្លោះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ដដែល បានអញ្ជើញជួបពិភាក្សាក្រៅផ្លូវការជាមួយ លោកស្រី Ma. Theresa P. Lazaro រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំបានផ្តោតសំខាន់លើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសការវិវត្តនៃស្ថានការណ៍ជម្លោះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវកង្វល់យ៉ាងខ្លាំង អំពីស្ថានការណ៍ដែលកាន់តែអាក្រក់ទៅៗនៅតាមបណ្តោយព្រំដែន និងបានបញ្ជាក់សារជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការស្តារប្រក្រតីភាពឡើងវិញ តាមរយៈការដោះស្រាយដោយសន្តិវិធី ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមរវាងប្រជាជន និងប្រទេសទាំងពីរ៕