បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ចុះសួរសុខទុក្ខយោធិន ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា


ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកពរជ័យ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេច និងលោកជំទាវបណ្ឌិត ជាផ្លែឈើ, ភេសជ្ជៈ និងថវិកាមួយចំនួន ជូនដល់បងៗវីរ:កងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានគោរពជូនពរដល់បងៗវីរ:កងទ័ពដែលរងរបួស សូមឱ្យឆាប់ជាសះស្បើយ និងឆាប់បានវិលត្រលប់ទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីបន្តទៀត ប្រឆាំងនឹងចោរឈ្លានពានទឹកដី៕