(បាត់ដំបង)៖ ឯកឧត្តម ជា សុមេធី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុនម៉ាណែត បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចមហាបវរធិបតី ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ១,០០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងទីសុវត្ថិភាព នៅខេត្តបាត់ដំបង។
អំណោយទាំងអស់រួមមាន៖
១៖ អង្ករ ១,០០០បាវ (១បាវ១០គីឡូក្រាម)
២៖ សាច់ក្រក ២០០គីឡូក្រាម
៣៖ សាច់មាន់ផាត់ ២០០គីឡូក្រាម
៤៖ ត្រីងៀត ២០០គីឡូក្រាម
៥៖ ឆៃប៉ូវ ២០០គីឡូក្រាម
៦៖ មី ៦,០០០កញ្ចប់
៧៖ សៀង ២,០០០ដប
៨៖ ត្រីខ ២,០០០កំប៉ុង
៩៖ ភេសជ្ជៈ ៦,០០០កំប៉ុង
១០៖ ទឹកសុទ្ធ ១,០០០កេស
១១៖ ភួយ ១,០០០ភួយ
១២៖ ធុងទឹក ចំណុះ៣៥លីត្រ ១,០០០ធុង
១៣៖ អំបុកលីងសាច់គោ ២,០០០ដប
១៤៖ និងសម្ភារៈសម្រាប់ទារកចំនួន១២នាក់ រួមមាន (កន្សែងជូតខ្លួន១,កន្សែងតូច១, ស្រោមដៃ និង ស្រោមជើង១ឈុត, កំប៉ុងទឹកដោះគោ១ឈុត, ខោទឹកនោម១ដុំ, មុងក្មេង១, ឈុតពូកសម្រាប់ក្មេង១ឈុត, សម្លៀកបំពាក់១ឈុត, សំឡីជូតកូនក្មេង១ដុំ)៕
















