នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានចាត់ឱ្យលោកស្រី យក់ ស៊ីណាត អភិបាលរងខេត្ត និងសហការី អមដំណេីរលោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង នាំយកសម្ភារៈ និងថវិកាចូលរួមរំលែកទុក្ខដល់គ្រួសារ៖
១- លោកវរសេនីយ៍ត្រី ណង ម៉ៅកុសល្យ ដែលបានពលីនៅទិសសមរភូមិបឹងត្រកួន ក្នុងពេលប្រយុទ្ធជាមួយសត្រូវឈ្លានពានថៃ ដែលមានស្រុកកំណេីតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ដោយមានបច្ច័យបុណ្យជាសម្ភារៈ និងថវិកាចំនួន១០លានរៀល ។
២- នាំយកសម្ភារៈ និងថវិកាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកស្រី គង់ សារឿន អតីតប្រធានវីរនារីនៅអង្គភាពនារីចល័តដោះមីននៅខេត្តស្វាយរៀង ដែលបានរៀបតម្កល់ធ្វេីបុណ្យនៅវត្តសំបួរ ស្ថិតនៅភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
៣- សួរសុខទុក្ខវីរកងទ័ព និងផ្តល់នូវសម្ភារៈ និងថវិកាមួយចំនួនដល់លោក យី សាវុធ ជាកងទ័ពជួរមុខ ឈរជើងនៅប្រសាទតាមាន់ធំ ដោយរងរបួសជើង ត្រូវអំបែងគ្រាប់ពេលកំពុងប្រយុទ្ធ បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅស្រុកកំណេីតភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ ។











