ឯកឧត្តម សេង ម៉េងហុង អញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់ក្រុមលេខាធិការដ្ឋានឆ្នាំ២០២៦


ល្ងាចថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សេង ម៉េងហុង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក ប្រធានក្រុមលេខាធិការដ្ឋាន នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់ក្រុមលេខាធិការដ្ឋានឆ្នាំ២០២៦ ដោយមានការអញ្ជើញការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាអនុប្រធាន សមាជិក សមាជិកាក្រុមលេខាធិការដ្ឋាន នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង​សរុបចំនួន​ ៣០នាក់។