ថ្នាក់ដឹកនាំខេត្តស្វាយរៀងចុះសួសុខទ្ទុក្ខវីរៈកងទ័ពដែលរងបួសប្រឈមនិងពិការភ្នែកទាំងពីរក្នុងពេលប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដីប្រចាំការនៅទិសប្រាសាទព្រះវិហារ


នៅថ្ងៃសុក្រ១២កើតខែមាឃ ឆ្នាំម្សាញ់សប្តស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្ត ព្រមទាំងលោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរនានា ក្នុងខេត្ត លោកអភិបាលស្រុកស្វាយជ្រំ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញមកចុះសួរសុខទុក្ខវិរកងទ័ពឈ្មោះ បេ សុផាត ដែលរងបួសប្រឈមនឹងពិការភ្នែកទាំងពីរក្នុងពេលប្រយុទ្ធមួយសត្រូវឈ្លានពានទឹកដីស្ថិតនៅទិសប្រាសាទព្រះវិហារនាពេលកន្លងទៅ ហេីយបានសង្គ្រោះ សម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង និងបានបន្តទៅព្យាបាលនៅប្រទេសឥណ្ឌា បច្ចុប្បន្នលោក បេ សុផាត កំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតនៅភូមិទៃយា ឃុំធ្លក ស្រុកស្វាយជ្រំ ។

 

នៅក្នុងពិធីចុះសួរសុខទុក្ខនេះដែរឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងសហការីបាននាំមកនូវថវិកាចំនួន ៥លានរៀល និង២០០ដុល្លា រព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែររួមមាន៖ ទឹកត្រី១០យួរ,ទឹកសុីអុីវ២កេសនិង២យួរ,អង្ករ១០បេ ,ភេសជ្ជ:បាកាស៥កេស និងមីខ្លាឃ្មុំ១០កេស។

 

ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការកោតសរសើរបំផុតចំពោះគំរូវីរៈភាពក្នុងការបំពេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ ក្នុងបុព្វហេតុ ថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា ប្រចាំការទិសប្រាសាទព្រះវិហារ និងបានជូនពរជ័យដល់វីរកងទ័ព បេ សុផាត ឆាប់ជាសះស្បេីយពីរបួស ជាពិសេសភ្នែកម្ខាងដែលក្រុមគ្រូពេទ្យឥណ្ឌាកំពុងតាមដានព្យាបាល និងទៅឥណ្ឌាម្តងទៀតរយះពេល៣ខែក្រោយ៕