ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងឯកឧត្តម យូ សេរីវុឌ្ឍ បេសជនពិសេសរបស់សម្តេចតេជោ និង ជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន រាជធានី ខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មី ដែលមកពីគណបក្សនយោបាយនានាចំនួន ៣៤៥នាក់ ប្រព្រឹត្តស្ថិតនៅគណបក្សស្រុកពោធិ៍រៀង ខេត្តព្រៃវែង ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម ស្បោង សារ៉ាត់ បានលើកឡើងថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នាដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិនិងចង់បង្ករអស្ថេរភាពសង្គមជាតិ។
ជាមួយគ្នានេះឯកឧត្តមសូមឱ្យអាជ្ញាធរស្រុកក្រុងឃុំ សង្កាត់ ភូមិសុំយកចិត្តទុកដាក់តាមដានរាល់ទុក្ខលំបាករបស់ពួកគាត់ចំពោះបងប្អូនប្រជាពលរដ្ឋសមាជិកសមាជិកាដែលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម យូ សិរីវុឌ្ឍ បានថ្លែងទៅកាន់សមាជិកទាំងអស់ថា សមាជិកថ្មីមកពីគណបក្សប្រឆាំងនានាចូលរួមជីភាពជាមួយគណបក្សប្រជាជនកម្ពុជារួមគ្នាបន្តរក្សាសុខសន្តិភាពក្រោមម្លប់សន្តិភាពមានសន្តិភាពទើបយើងមានថ្ងៃនេះ។
ឯកឧត្តមបានបន្ថែមទៀតថា មានតែសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងពីបាតដៃទទេ ហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧នេះ និងបន្តទៅមុខជារៀងរហូត៕































