ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ៖ រាជរដ្ឋាភិបាលកំណត់គោលដៅច្បាស់ ពីពេលនេះដល់ឆ្នាំ២០៣៥ ជំរុញឱ្យការថែទាំសុខភាពសម្រាប់មូលនិធិសមធម៌ និងរបប ប.ស.ស អាចគ្របដណ្តប់លើ ៨០%នៃប្រជាជនសរុប


ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកំណត់គោលដៅច្បាស់ ដោយចាប់ពីពេលនេះដល់ឆ្នាំ២០៣៥ នឹងជំរុញឱ្យការប្រើប្រាស់សេវាថែទាំសុខភាព សម្រាប់មូលនិធិសមធម៌ និងរបប ប.ស.ស អាចគ្របដណ្តប់លើ ៨០%នៃប្រជាជនសរុប។

ការលើកឡើងបែបនេះ របស់ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិ ឆ្នាំ២០២៦ រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមស្តាប់ការលើកឡើងរបស់បណ្ឌិត ចន ណារិទ្ធ៖