(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនអាយុ វឌ្ឍនៈមង្គលគម្រប់ ៨១ ឈានចូល ៨២ ឆ្នាំ ចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រោសប្រទានពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យរីកចម្រើន ដោយឥតឈប់ឈររហូតតទៅ។
ឆ្លៀតឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ និងលោកជំទាវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត មិនអាចកាត់ថ្លៃបានជូនចំពោះ សម្តេចវិបុលសេនាភក្តី ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើម ឈ្លាសវៃ ប៉ិនប្រសប់ក្នុង ការផ្សះផ្សាបង្រួបបង្រួមជាតិឱ្យមានសុខសន្តិភាព និងការតស៊ូលះបង់សព្វបែបយ៉ាង ដើម្បីប្តូរយកសន្តិភាព ស្ថិរភាព និងឯកភាពជាតិពេញលេញ។ ទន្ទឹមគ្នានេះ ការលះបង់របស់ សម្តេចវិបុលសេនាភក្តី ក្នុងការរួមចំណែក ស្តារ និងកសាងប្រទេស ក្រោយទទួលបានជ័យជម្នះថ្ងៃ ៧មករា ដោយចាប់ផ្តើមពីចំណុចសូន្យរហូតមានអ្វីៗគ្រប់ យ៉ាងដែលជាស្នាដៃគំរូសម្រាប់អ្នកបន្តវេនជំនាន់ក្រោយបានសិក្សារៀនសូត្រ។
ជាថ្មីម្តងទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់និងលោកជំទាវ សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រទានពរជ័យជូន សម្តេចវិបុលសេនាភក្តី ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមទទួលបាននូវសុខភាព ល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួន ជារៀងរហូតតទៅ កុំបីឃ្លៀងឃ្លាតឡើយ៕



