មន្ត្រីជាន់ខ្ពស់ក្រសួងការបរទស និងកាកបាទក្រហមអន្តរជាតិ ជួបពិភាក្សាលើបញ្ហាជនភៀសសឹកនៅតាមតំបន់ព្រំដែន


ឯកឧត្ដម កាន់ ផារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្ដែងការគួរសមរបស់លោកស្រី Dorsa NAZEMI SALMAN ប្រធានបេសកកម្មថ្មីរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នៅទីស្ដីការក្រសួង។

ក្នុងជំនួប ដែលបានធ្វើឡើងនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ភាគីទាំងពីរបានពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាមួយ ICRC បញ្ហាជនភៀសសឹកនៅតាមតំបន់ព្រំដែន និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។

ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះលោកស្រី Dorsa NAZEMI SALMAN ដែលបានតែងតាំងជាប្រធានបេសកកម្មថ្មីរបស់ICRC នៅកម្ពុជា៕