នៅរសៀលថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ឪឡោក ខណ្ឌកំបូល សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រី និងសមាជិក សមាជិកាគណបក្សចំនួន៦០នាក់ ប្រកបដោយភាពស្និទ្ធស្នាល និងពោរពេញដោយក្តីសោមនស្សរីករាយជាទីបំផុត ។













