ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យអគ្គលេខាធិការអង្គការប្រទេសនិយាយភាសាបារាំង ជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សា​ការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។

ឆ្នាំ២០២៦នេះ កម្ពុជា នឹងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិនៃក្រុមប្រទេស​និយាយ​ភាសាបារាំងលើកទី២០។ កិច្ចប្រជុំនេះ ដំបូងឡើយគ្រោងធ្វើនៅលើទឹកដីខេត្តសៀមរាប តែដើម្បីសម្រួលដល់ការស្នាក់នៅ និងការចូលរួមរបស់ប្រតិភូនៃបណ្តាប្រទេសនានានោះ កិច្ចប្រជុំត្រូវបានកែសម្រួលដោយធ្វើនៅរាជធានីភ្នំពេញវិញ។

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ និងគណៈប្រតិភូអញ្ជើញមកប្រទេសកម្ពុជានាពេលនេះ ដើម្បីជជែកដល់ការរៀបចំកិច្ចប្រជុំ ដែលនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៦៕