វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ១,២៥០បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋ ២ភូមិ នៃឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១,២៥០បណ្ណ ជូនដល់ប្រជាពលរដ្ឋ ២១៧គ្រួសារ ស្ថិតនៅក្នុងភូមិចុងពរ និងភូមិប៉ែន នៃឃុំព្រៃត្រឡាច ស្រុករុក្ខគិរី។

ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានណែនាំប្រជាពលរដ្ឋសូមថែរក្សាបណ្ណកម្មសិទ្ធិដីធ្លី ដែលទទួលបាននាពេលនេះឱ្យបានល្អ មិនត្រូវយកទៅអ៊ុតរឹងនោះទេដែលនាំឱ្យងាយបាក់ និងឆាប់ខូចជាដើម។

ឯកឧត្តមអភិបាលខេត្ត បានប្រាប់ប្រជាពលរដ្ឋទាំងអស់សូមកុំរំលោភកាន់កាប់ដីចំណីផ្លូវ និងណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវចាត់វិធានការរំដោះនិងការពារដីចំណីផ្លូវទុកផ្លូវឱ្យបានធំទូលាយដើម្បីបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ ងាយស្រួលធ្វើដំណើរ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាអនាម័យបរិស្ថាន បញ្ឈប់ការដុតសំរាម និងដុតជញ្ជ្រាំងដែលនាំឱ្យបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។

ឯកឧត្តម សុខ លូ បានជំរុញប្រជាពលរដ្ឋត្រូវខិតខំអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមរាយការណ៍ពីបញ្ហាគ្រឿងញៀនតាមរយៈកម្មវិធីទូរសព្ទដៃ AppNoDrug ដែលជាមធ្យោបាយលឿ នរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ដើម្បីឱ្យសមត្ថកិច្ចចុះអន្តរា គមន៍នៅមូលដ្ឋាន៕