ឯកឧត្តម​ ប៉េង​ ពោធិ៍សា បានអញ្ជេីញចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីទិវាមច្ឆាជាតិនៅខេត្តស្វាយរៀង​


នាព្រឹកថ្ងៃទី០៥​ ខែមីនា​ ឆ្នាំ២០២៦នេះ​ នៅសាលប្រជុំព្រៃបាសាក់អាគារ​”ខ​”សាលាខេត្ត​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​បានអញ្ជេីញចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីទិវាមច្ឆាជាតិនៅខេត្តស្វាយរៀង​ ជាមួយឯកឧត្តម ពុំ សុថា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល​ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ​។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីប្រតិភូរដ្ឋបាលជលផល​ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ លោកអភិបាលរងខេត្ត​ លោកស្នងការរងនគរបាលខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកអភិបាលរងក្រុងស្វាយរៀង​ លោកប្រធានមន្ទីរកសិកម្មខេត្ត​ លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​ លោកអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​ លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត​ លោកនាយខណ្ឌរដ្ឋបាលជលផលស្វាយរៀង​ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ និងលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត។
ក្រោយចប់កិច្ចប្រជុំ​នេះ ឯកឧត្តមអភិបាលខេត្ត​ និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល​ព្រមទាំងសហការី​ បានអញ្ជេីញចុះពិនិត្យទីតាំងផ្ទាល់ផងដែរនៅមាត់ទន្លេវ៉ៃគោ​ ក្រុងស្វាយរៀង​ដេីម្បីត្រៀមលក្ខណៈរៀបចំប្រារព្ធពិធីនាពេលខាងមុខ។