ការថ្លែងរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុង កម្មវិធីផ្សព្វផ្សាយអំពីអាហារូបករណ៍ស្តីពី “ព័ត៌មានអាហារូបករណ៍ និងឱកាសការងារនៅតៃវ៉ាន់” ដែលរៀបចំ ដោយក្រុមការងារ Step Up Training Center នៅសាលមហោស្រពរតន: ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមថ្នាក់ដឹកនាំមន្រ្តីរាជការ និងប្អូនៗសិស្សានុសិស្យសរុបប្រមាណ៤០០នាក់។ ឯកឧត្តម អភិបាលខេត្តបន្តថា ផ្អែកតាមក្រុមការងារដែលបានរៀបចំកម្មវិធីនេះ បានបញ្ជាក់ថា មានសាកលវិទ្យាល័យដៃគូនៅតៃវ៉ាន់ចំនួន៥ បានផ្តល់ជាអាហាររូបករណ៍ មាន១៤មុខវិទ្យាសម្រាប់ប្អូនៗជ្រើសរើស។ ហើយកន្លងមក មានយុវជនកម្ពុជាមួយចំនួនបានទទួលផលប្រយោជន៍ពីអាហារូបករណ៍ស្រដៀងគ្នានេះរួច មកហើយ និងបានត្រឡប់មកបម្រើជាតិក្នុងវិស័យសិក្សា វិទ្យាសាស្ត្រ និងអាជីវកម្ម ។នេះសបញ្ជាក់ថា ការទទួលបានអាហារូបករណ៍ទៅតៃវ៉ាន់ ជាជំហានដ៏សំខាន់ម្រាប់ការកសាងអនាគតរបស់ពួកគេ។
ឯកឧត្តម ញ៉ែម សំអឿន បានលើកទឹកចិត្តដល់ប្អូនៗទាំងអស់ព្យាយាមសិក្សារៀនសូត្រ ដើម្បីតម្រង់ទិសធ្វើ យ៉ាងណាប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាមុនសិន ដែលជាឈ្នាន់ដ៏សំខាន់បាញ់ឆ្ពោះទៅរក មហាវិទ្យាល័យ ឬមកដាក់ពាក្យដើម្បីទទួលបានអាហាររូបករណ៍ទៅសិក្សានៅតៃវ៉ាន់តាមរយៈមជ្ឈមណ្ឌល ស្នេប អាប់ ត្រេននឹង សេនធ័រ (Step Up Training Center) ដែលធ្វើការជ្រើសរើស និងបញ្ជូនទៅជារៀង រាល់ឆ្នាំ។ហើយ អត្ថប្រយោជន៍នៃការសិក្សានៅតៃវ៉ាន់ គឺប្អូនៗនិងទទួលបានការបណ្តុះបណ្តាលមួយប្រកបដោយ គុណភាពខ្ពស់ បរិយាកាសសុវត្ថិភាព មានធានារ៉ាប់រង អាចធ្វើ Part-time ដែលជាប្រភពចំណូលផ្គត់ផ្គង់ខ្លួនឯង កំឡុងពេលសិក្សា និងអាចសន្សំសម្រាប់ធ្វើដើមទុនប្រកបអាជីវកម្មនៅពេលបញ្ចប់ការសិក្សា ហើយត្រឡប់ មកមាតុភូមិវិញដែលអាចបម្លែងអនាគតរបស់ប្អូនៗឲ្យកាន់តែប្រសើរឡើង៕

















