ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ នៅព្រឹកទី៦ ខែមីនា ឆ្នាំ២០២៦ បានចែកអំណោយរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានម៉ូតូចំនួន ២គ្រឿង ប្រគល់ជូនអង្គភាពនគរបាលទេសចរណ៍ប្រចាំប្រាសាទព្រះវិហារ និងកង់ចំនួន ១៧៧គ្រឿង ជូនដល់មន្ត្រីការិយាល័យ-អង្គភាពនគរបាលទេសចរណ៍ ចំណុះនាយកដ្ឋាននគរបាលទេសចរណ៍ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីល្បាត និងត្រួតពិនិត្យតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត ជូនចំពោះមន្ត្រីនគរបាលទេសចរណ៍ទាំងអស់ និងសូមឱ្យមន្ត្រីនគរបាលទេសចរណ៍ត្រូវចេះថែរក្សា និងប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីថែរក្សាការពារ សុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ និងវិនិយោគគិនបរទេស ក្នុងគោលបំណងកៀងគរភ្ញៀវទេសចរបរទេសឱ្យមកធ្វើទេសចរណ៍ក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើន និងបង្ហាញពីសក្តានុពលទេសចរណ៍ក្នុងប្រទេសកម្ពុជា៕















