សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសព ឯកឧត្តម ឡុច សារិន


នាល្ងាចថ្ងៃ សុក្រ ៣រោច ខែ ផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ និងរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម ឡុច សារិន អតីតប្រធានមន្ទីរ គណៈហិរញ្ញវត្ថុ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលបានទទួល មរណភាព កាលពីថ្ងៃព្រហស្បតិ២ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៤:២២នាទីល្ងាច ក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយជរាពាធ ។

កម្មវិធីបុណ្យនេះ កំពុងប្រារព្ធធ្វើតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលោកជំទាវ ថូ សារ៉េត បុរីពិភពថ្មីសំរោងអណ្តែត ផ្ទះលេខ ៥៥ ផ្លូវA ភូមិក្រុងថ្មី សង្កាត់គោគឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕