រសៀលថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅបន្ទប់ធ្វើការរបស់សម្តេច នាវិមាន៧មករា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រី ដែលជាសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្ស មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រកបដោយភាពស្និទ្ធស្នាល និងសុទិដ្ឋិនិយមក្នុងការងារ និងពោរពេញដោយក្តីសោមនស្សរីករាយជាទីបំផុត ៕


