ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម, ឯកឧត្តម ឌិត ទីណា និងប្រតិភូអមដំណើរ ចុះពិនិត្យទីតាំងផ្ទះអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ


ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យទីតាំងផ្ទះអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធដោយក្នុងនោះ មាន ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, អភិបាលរងខេត្ត រួមជាមួយសហការីជាច្រើនរូបផ្សេងទៀតផងដែរ៕