នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត អណ្តូង តាសី និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតសម្រាប់ខេត្តចំនួន៥ ស្ថិតនៅសង្កាត់ព្រៃឆ្លាក ក្រុងស្វាយរៀង នាពេលខាងមុខនេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត
លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត លោកនាយកទីចាត់ អង្គភាពចំណុះសាលាខេត្ត និងលោកចៅសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង៕
























