ពិធីបុណ្យសម្ពោធកាត់ខ្សែបូឆ្លងអគារទីចាត់ការថ្មី ១ខ្នង របស់សាលាពុទ្ធិកអនុវិទ្យាល័យស្វាយរៀង…


ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីកក្នុងពិធីបុណ្យសម្ពោធកាត់ខ្សែបូឆ្លងអគារទីចាត់ការថ្មី ១ខ្នង របស់សាលាពុទ្ធិកអនុវិទ្យាល័យស្វាយរៀង ស្ថិតនៅវត្តជម្ពូប្រឹក្សាក្រុងស្វាយរៀង ។

ពិធីនេះក៏មានការនិមន្តនិងអញ្ជេីញចូលរួមពីសំណាក់ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តស្វាយរៀង ព្រះអនុគណ ព្រះសង្ឃ និងលោក លោកស្រីប្រធានមន្ទីរនានាក្នុងខេត្ត តំណាងកងកម្លាំងទាំងបី ព្រមលោកទាំងលោកយាយ លោកតាជាពុទ្ធបរិស័ទជាច្រេីនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវក្តីរីករាយ និងអនុមោទនាត្រេកអរចំពោះការសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារទីចាត់ការថ្មី របស់សាលាពុទ្ធិកអនុវិទ្យាល័យស្វាយរៀង ដែល បម្រើឲ្យតម្រូវការការងារជាក់ស្តែងប្រចាំថ្ងៃរបស់សាលា ក្នុងបុព្វហេតុ នៃការបណ្តុះបណ្តាល ធនធានមនុស្សឲ្យក្លាយជាបញ្ញាវ័ន្ត ដែលជាមូលធនមនុស្សដ៏ចាំបាច់សម្រាប់ដំណើរការកសាង អភិវឌ្ឍសង្គមជាតិ និងបានថ្លែងនូវអំណរព្រះគុណ និងអរគុណចំពោះព្រះវិសុទ្ធញាណ មុំ សយ ព្រះមេគណខេត្ត ព្រះគ្រូអនុគណ មន្ត្រីសង្ឃគ្រប់លំដាប់ ថ្នាក់ គណៈគ្រប់គ្រងសាលា ព្រះតេជគុណ ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសប្បុរសជនទាំងអស់ដែលបានចំណាយធនធាន ក៏ដូចជាថវិកាសាងសង់យ៉ាងច្រើន ចូលរួមគាំទ្រ និងកសាង នូវសមិទ្ធផលនានាជាបន្តបន្ទាប់ជាសេសសអគារទីចាត់ការថ្មី ១ខ្នង របស់សាលាពុទ្ធិកអនុវិទ្យាល័យស្វាយរៀងដោយ ត្រូវចំណាយថវិកាសាងសង់ប្រមាណ ២ម៉ឺន៨ពាន់ដុល្លារ និងជាង ២៧លានរៀល ហើយ នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ។

 

ឯកឧត្តមបន្ថែមថា ការប្រារព្ធពិធីបុណ្យសម្ពោធកាត់ខ្សែបូឆ្លងអគារទីចាត់ការថ្មី របស់សាលាពុទ្ធិកអនុវិទ្យាល័យ ស្វាយរៀងនាពេលនេះ គឺមិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព ជំនឿ និងការគោរព ប្រណិប័តដ៏ជ្រាលជ្រៅ ចំពោះវិស័យព្រះពុទ្ធសាសនា ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព និងការគាំទ្ររបស់បងប្អូន ប្រជាពលរដ្ឋ គ្រប់ភាគីពាក់ព័ន្ធ និងសប្បុរសជនទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាពិសេសការទ្រទ្រង់ និងលើកស្ទួយវិស័យពុទ្ធិកសិក្សានៅក្នុងខេត្តរបស់យើង ឲ្យ បានរីកចម្រើនលូតលាស់តទៅមុខទៀត ។ ទន្ទឹមនេះ ការចូលរួមនេះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការកសាងផ្នែករឹង គឺហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារ ដែលបម្រើដល់ផ្នែកទន់ គឺការផ្តល់នូវចំណេះដឹង រួមទាំងការអប់រំសីលធម៌ និងគុណធម៌៕