ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជសវនាការជូន ឯកឧត្តម Cai Qi សមាជិកគណៈអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន ដែលប្រព្រឹត្តទៅនៅវិមានរដ្ឋដាយយូតៃ រដ្ឋធានីប៉េកាំង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។






