សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលស្វាគមន៍គណៈប្រតិភូសមាជិកគណៈកម្មាធិការមជ្ឈិមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម


នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល បានអនុញាតអោយគណៈប្រតិភូវៀតណាមដឹកនាំដោយឯកឧត្តម ង្វៀន ម៉ាញ់កឿង សមាជិកគណៈកម្មាធិការមជ្ឈិម អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រសួងការបរទេស និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា។