អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំកិច្ចប្រជុំក្រុមការងារបចេ្ចកទេសចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍


នៅព្រឹកថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨៖៣០ព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំកិច្ចប្រជុំក្រុមការងារបចេ្ចកទេសចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ និងលោកស្រី Patricia Ongpin នាយិកាអង្គការUNAIDS ប្រចាំកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ក្រុមការងារធានាចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ តំណាងស្ថានទូតអាមេរិក ភាគីដៃគូអភិវឌ្ឍ តំណាងសង្គមស៊ីវិល និងតំណាងបណ្តាញសហគមន៍ ចំនួន៤៥រូប។ កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យនូវវឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវធានាចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ឆ្នាំ២០២៣-២០២៩។