នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តស្វាយរៀងបានដឹកនាំប្រតិភូខេត្តអញ្ជេីញជួបសំណេះសំណាល និងនាំយកថវិការបស់រដ្ឋបាលខេត្ត និងថវិកាដែលបានការចូលរួមពីសប្បុរសជនដេីម្បីផ្តល់ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក តាមរយះរដ្ឋបាលខេត្តចំនួន៤រួមមាន៖
១ – រដ្ឋបាលខេត្តសៀមរាបថវិកាចំនួន១០,០០០ដុល្លារ ដឹកនាំប្រគល់ដោយផ្ទាល់ពីឯកឧត្តម ប៉េង ពោធិ៍ សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ប្រគល់ជូនដល់ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ដេីម្បីចាត់ចែងបន្តទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។
២- រដ្ឋបាលខេត្តបន្ទាយមានជ័យ ថវិកាចំនួន១០,០០០ដុល្លារ ដឹកនាំប្រគល់ដោយដោយផ្ទាល់ពីលោក សុខ រស់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ជូនដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដេីម្បីចាត់ចែងបន្តទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។
៣- រដ្ឋបាលខេត្តឧត្តរមានជ័យថវិកាចំនួន១០,០០០ដុល្លារ ដឹកនាំប្រគល់ដោយផ្ទាល់ពីលោកស្រី យក់ ស៉ីណាត អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍ សា អភិបាលខេត្ត ជូនដល់លោក អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តមមានជ័យ ដេីម្បីឱ្យថ្នាក់ដឹកនាំខេត្តចាត់ចែងបន្តទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។
ដោយឡែកនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូខេត្តបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលរស់នៅក្នុងជុំរុំនៃខេត្តព្រះវិហារ និងបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម គីម រឹទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារផងដែរ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខ និងការគិតគូរយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពក្នុងស្មារតីសាមគ្គីភាព និងការចែករំលែក ដើម្បីជួយសម្រាលការលំបាកក្នុងកាលៈទេសៈនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមហ៊ុន ព្រមទាំងបងប្អូន ប្រជាពលរដ្ឋ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តស្វាយរៀងដេីម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមករកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីការសាមគ្គីភាពជាធ្លុងមួយ ក្នុងនាមខ្មែររួមឈាមជ័រតែមួយ។
អំណោយ និងថវិកាដែលត្រូវឧបត្ថម្ភក្នុងឱកាសនោះដែររួមមាន៖
– ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះវិហារថវិកាចំនួន១០,០០០ដុល្លារ ,ម៉ូតូចំនួន៥គ្រឿង និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រេីប្រាស់មួយចំនួនទៀតរួមមាន៖ អង្ករ (៥០គីឡូ)
២០០បាវ,ត្រីងៀត១០០ គីឡូ,សាច់ក្រក១០០ គីឡូ,សាប៊ូម្សៅ១,៥០០កញ្ចប់,សាប៊ូដុំ
១,៥០០ដុំ,ថ្នាំដុសធ្មេញ១,៥០០ ប្រអប់,ច្រាសដុះធ្មេញ១,៥០០ច្រាស,មី១៥០កេស ,ទឹកស៊ីអ៊ីវ ២០០យួរ,ត្រី ខ៤០កេស,ប្រេងឆា២០កេស, ទឹកសុទ្ធ១០០កេស,ទឹកត្រី២០០យូរ,ស្ករ ស១៦ កេស,ប៊ីចេង៦ កេស,បាយក្តាំង៤កេស និងកាហ្វេ១០កេស។
– ឧបត្ថម្ភជូនសឹករងខេត្តព្រះវិហារ ថវិកាចំនួន១០,០០០ដុល្លារ, ម៉ូតូចំនួន២៨គ្រឿង ,អង្គរ(៥០គីឡូ) ២០០បាវ ,ត្រីងៀត២០គីឡូ,សាច់ក្រក២០គីឡូ,មី១០០កេស,ទឹកស៊ីអ៊ីវ១០០យូរ,ត្រីខ២០ កេស,ទឹកត្រី១០០ យូរ។
– ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្នុងជំរុំភៀសសឹកទាំង៣ជុំរុំ ក្នុងខេត្តព្រះវិហារ ចំនួន១,៤៩៧គ្រួសារ ក្នុងមួយគ្រួសារ ថវិកា ៥០,០០០ រៀលផងដែរ៕


























































